រំលងចូលទៅមាតិកាសំខាន់

គេហទំព័រផ្លូវការប្រើប្រាស់ .gov
គេហទំព័រ .gov ជាកម្មសិទ្ធិរបស់អង្គការរដ្ឋាភិបាលនៅក្នុងសហរដ្ឋអាមេរិក

គេហទំព័រ .gov ដែលមានសុវត្ថិភាព ប្រើប្រាស់ HTTPS
( ) or https:// ដែលមានរូបកូនសោរមានន័យថាអ្នកបានភ្ជាប់ដោយមានសុវត្ថិភាពទៅនឹងគេហទំព័រ .gov ហើយ។ ចែករំលែកព័ត៌មានសម្ងាត់របស់អ្នកតែនៅលើគេហទំព័រផ្លូវការដែលមានសុវត្ថិភាពប៉ុណ្ណោះ។

ការបោះឆ្នោតបឋមជ្រើសរើសប្រធានាធិបតីឆ្នាំ 2024 ធ្វើឡើងនៅក្នុងដែនដីនិងរដ្ឋទាំង 50 ដើម្បីជ្រើសរើសបេក្ខជនដែលនឹងតំណាងឱ្យគណបក្សនយោបាយនៅក្នុងការបោះឆ្នោតប្រធានាធិបតីទូទៅ។ សូមពិនិត្យមើលកាលបរិច្ឆេទ និងថ្ងៃផុតកំណត់នាពេលខាងមុខសម្រាប់រដ្ឋ និងគណបក្សនយោបាយរបស់អ្នក(ជាភាសាអង់គ្លេស)

Vote.gov ជួយឣ្នក:

រដ្ឋទាំងអស់លើកលែងតែរដ្ឋ North Dakota តម្រូវឱ្យអ្នកចុះឈ្មោះមុនពេលបោះឆ្នោតនៅក្នុងការបោះឆ្នោតមួយ។ ជ្រើសរើសរដ្ឋ ឬទឹកដីរបស់អ្នកពីម៉ឺនុយទម្លាក់ចុះ ដើម្បីស្វែងរកច្បាប់ដែលអនុវត្តចំពោះអ្នក។

ពលរដ្ឋអាមេរិកដែលរស់នៅក្រៅសហរដ្ឋអាមេរិក រួមទាំងសមាជិកយោធារបស់សហរដ្ឋអាមេរិក និងក្រុមគ្រួសាររបស់ពួកគេ អាចចុះឈ្មោះបោះឆ្នោត និងស្នើសុំសន្លឹកឆ្នោតអវត្តមានដោយបំពេញពាក្យស្នើសុំ ប័ណ្ណប្រៃសណីយ៍សហព័ន្ធ (FPCA)។ សមាជិកគ្រួសារយោធារបស់សហរដ្ឋអាមេរិក ក៏ដូចមនុស្សគ្រប់រូបដែរ ត្រូវតែបំពេញតាមតម្រូវការសិទ្ធិបោះឆ្នោតរបស់សហរដ្ឋអាមេរិក ដើម្បីចុះឈ្មោះ និងស្នើសុំសន្លឹកឆ្នោត។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ កម្មវិធីជំនួយអ្នកបោះឆ្នោតសហព័ន្ធ (ជាភាសាអង់គ្លេស)

មិនមានកាលបរិច្ឆេទផុតកំណត់ការចុះឈ្មោះបោះឆ្នោតជាតិទេ។ អ្នកបោះឆ្នោតក្នុងរដ្ឋ និងដែនដីនីមួយៗ ត្រូវតែអនុវត្តតាមច្បាប់ចុះឈ្មោះបោះឆ្នោតរបស់ខ្លួន។ ជ្រើសរើសរដ្ឋ ឬទឹកដីរបស់អ្នកពីម៉ឺនុយទម្លាក់ចុះ ដើម្បីស្វែងរកថ្ងៃផុតកំណត់នៃការចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នក។

គ្រប់រដ្ឋទាំងអស់ លើកលែងតែ North Dakota តម្រូវឱ្យពលរដ្ឋចុះឈ្មោះ ប្រសិនបើពួកគេចង់បោះឆ្នោត។ រដ្ឋមួយចំនួនតម្រូវឱ្យអ្នកបោះឆ្នោតចុះឈ្មោះរហូតដល់ 30 ថ្ងៃមុនការបោះឆ្នោត ខណៈដែលរដ្ឋខ្លះទៀតអនុញ្ញាតឱ្យចុះឈ្មោះរហូតទាល់តែដល់ថ្ងៃបោះឆ្នោត។ វាសំខាន់ណាស់ដែលអ្នកដឹងពីច្បាប់នៅក្នុងរដ្ឋរបស់អ្នក។

ជ្រើសរើសរដ្ឋ ឬទឹកដីរបស់អ្នកពីម៉ឺនុយទម្លាក់ចុះ ដើម្បីពិនិត្យមើលការចុះឈ្មោះរបស់អ្នកមុនថ្ងៃផុតកំណត់នៃរដ្ឋរបស់អ្នក។ វាអាចមានរហូតដល់ 30 ថ្ងៃមុនការបោះឆ្នោត។

ពិនិត្យផងដែរដើម្បីមើលថាតើការចុះឈ្មោះរបស់អ្នកត្រូវបានសម្គាល់ថា “អសកម្ម” ដែរឬទេ។ អ្នកអាចនឹងក្លាយទៅជា “អសកម្ម” ប្រសិនបើអ្នកមិនបោះឆ្នោតនៅក្នុងការបោះឆ្នោតសហព័ន្ធយ៉ាងហោចណាស់ពីរ ហើយមិនបានឆ្លើយតបនៅពេលដែលមន្ត្រីបោះឆ្នោតបានព្យាយាមទាក់ទងអ្នក។

ស្ថានភាពអសកម្មមិនមានន័យថាអ្នកត្រូវចុះឈ្មោះឡើងវិញទេ។ វាមានន័យថា អ្នកប្រហែលជាត្រូវចាត់វិធានការបន្ថែម មុនពេលអ្នកអាចបោះឆ្នោតបាន។ ការិយាល័យមន្ត្រីបោះឆ្នោតរដ្ឋរបស់អ្នក ឬការិយាល័យបោះឆ្នោតក្នុងតំបន់របស់អ្នកអាចជួយអ្នកឱ្យផ្លាស់ប្តូរស្ថានភាពចុះឈ្មោះរបស់អ្នកត្រឡប់ទៅសកម្មវិញ ឬឆ្លើយសំណួរដែលអ្នកអាចមាន។

ត្រូវប្រាកដថាអ្នកបានចុះឈ្មោះជាមួយឈ្មោះ អាសយដ្ឋាន និងសម្ព័ន្ធគណបក្សនយោបាយដែល ត្រឹមត្រូវ។ ចូលទៅកាន់ទំព័រចុះឈ្មោះរដ្ឋរបស់អ្នក សម្រាប់ព័ត៌មានអំពីរបៀបធ្វើបច្ចុប្បន្នភាពព័ត៌មានចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នក។

មិនថាអ្នកបានផ្លាស់ទីលំនៅទៅជិតឬឆ្ងាយ អ្នកត្រូវតែធ្វើបច្ចុប្បន្នភាពការចុះឈ្មោះអ្នកបោះឆ្នោត របស់អ្នកបន្ទាប់ពីការផ្លាស់ប្តូរអាសយដ្ឋាន។ ជ្រើសរើសរដ្ឋ ឬទឹកដីរបស់អ្នកពីម៉ឺនុយទម្លាក់ចុះ ដើម្បីស្វែងយល់ពីរបៀបចុះឈ្មោះតាមអ៊ីនធឺណិត ឬតាមសំបុត្រ។ ប្រសិនបើរដ្ឋរបស់អ្នកមានការចុះឈ្មោះ អ្នកបោះឆ្នោតតាមអ៊ីនធឺណិត នោះអាចជាមធ្យោបាយលឿនបំផុតដើម្បីធ្វើការផ្លាស់ប្តូរ។ ដាក់បញ្ជូនការផ្លាស់ប្តូររបស់អ្នកមុនថ្ងៃផុតកំណត់នៃការចុះឈ្មោះក្នុងរដ្ឋរបស់អ្នក ដែលអាចមាន រយៈពេលរហូតដល់ 30 ថ្ងៃមុនថ្ងៃបោះឆ្នោត។ រដ្ឋរបស់អ្នកក៏អាចត្រូវការប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណថ្មីផងដែរ។ មើលថាតើអត្តសញ្ញាណអ្នកបោះឆ្នោតប្រភេទណាដែលរដ្ឋរបស់អ្នកត្រូវការ។ (ជាភាសាអង់គ្លេស)

ផ្លាស់ទីលំនៅក្នុងរដ្ឋរបស់អ្នក

ទោះបីជាអ្នកផ្លាស់ទីលំនៅ ក្នុងរដ្ឋដដែលរបស់អ្នកក៏ដោយ អ្នកនឹងត្រូវធ្វើបច្ចុប្បន្នភាពការចុះឈ្មោះ របស់អ្នកជាមួយនឹងអាសយដ្ឋានថ្មីរបស់អ្នក។

ផ្លាស់ទីលំនៅទៅរដ្ឋមួយផ្សេងទៀត

ចុះឈ្មោះមុនថ្ងៃកំណត់នៃរដ្ឋថ្មីរបស់អ្នក ដែលអាចមានរយៈពេលរហូតដល់ 30 ថ្ងៃមុនការបោះឆ្នោត។ ប្រសិនបើអ្នកមិនមានពេលចុះឈ្មោះក្នុងរដ្ឋថ្មីរបស់អ្នកមុនថ្ងៃបោះឆ្នោតទេ រដ្ឋចាស់របស់អ្នកអាច អនុញ្ញាតឱ្យអ្នកបោះឆ្នោតតាមសំបុត្រ ឬដោយផ្ទាល់។ សម្រាប់ឆ្នាំបោះឆ្នោតប្រធានាធិបតី រដ្ឋចាស់របស់អ្នកត្រូវតែអនុញ្ញាតឱ្យអ្នកបោះឆ្នោតតាមសំបុត្រ ឬដោយផ្ទាល់។ បន្ទាប់ពីនោះ អ្នកនឹងត្រូវចុះឈ្មោះក្នុងរដ្ឋថ្មីរបស់អ្នក។

ផ្លាស់ទីលំនៅទៅបរទេស

ពលរដ្ឋអាមេរិកដែលរស់នៅក្រៅសហរដ្ឋអាមេរិកអាចចុះឈ្មោះបោះឆ្នោត និងស្នើសុំសន្លឹកឆ្នោត អវត្តមានដោយបំពេញពាក្យស្នើសុំប័ណ្ណប្រៃសណីយ៍សហព័ន្ធ (FPCA) (ជាភាសាអង់គ្លេស)។ សូមមើលកម្មវិធីជំនួយ ការបោះឆ្នោតសហព័ន្ធ (FVAP) (ជាភាសាអង់គ្លេស) ដើម្បីរកធនធានបន្ថែមលើការបោះឆ្នោតសម្រាប់ឣ្នកយោធា និង ឣ្នកនៅក្រៅប្រទេស។

រដ្ឋនីមួយៗមានដំណើរការផ្សេងគ្នាដើម្បីជ្រើសរើស ឬផ្លាស់ប្តូរការពាក់ព័ន្ធគណបក្សរបស់អ្នក។ អាស្រ័យលើរដ្ឋរបស់អ្នក អ្នកអាចត្រូវបានសួរអំពីសម័ន្ធគណបក្សរបស់អ្នក នៅពេលអ្នកចុះឈ្មោះបោះឆ្នោត។ រដ្ឋរបស់អ្នកប្រហែលជាមិនមានសម្ព័ន្ធភាពគណបក្សនយោបាយសម្រាប់អ្នកបោះឆ្នោតទេ។

ជ្រើសរើសរដ្ឋ ឬទឹកដីរបស់អ្នកពីម៉ឺនុយទម្លាក់ចុះ ដើម្បីពិនិត្យមើលការចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នក រួមទាំងគណបក្សនយោបាយរបស់អ្នក ប្រសិនបើអ្នកមាន។ ចូលទៅកាន់គេហទំព័រចុះឈ្មោះបោះឆ្នោតរដ្ឋរបស់អ្នកដើម្បីធ្វើការផ្លាស់ប្តូរ។ ការជ្រើសរើសសម្ព័ន្ធភាពគណបក្សមិនមាននៅគ្រប់រដ្ឋទាំងអស់ទេ។

មិនថាអ្នកជ្រើសរើសគណបក្សណាក៏ដោយ ដំណើរការបោះឆ្នោតគឺដូចគ្នានៅក្នុងការបោះឆ្នោតសាកល ដែលជាពេលដែលបេក្ខជនត្រូវបានជ្រើសរើសឱ្យកាន់តំណែង។ សម្ព័ន្ធភាពគណបក្សរបស់អ្នកប៉ះពាល់ដល់អ្នកដែលអាចបោះឆ្នោតឱ្យនៅក្នុង ការបោះឆ្នោតបឋម និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា (ជាភាសាអង់គ្លេស)

នៅពេលអ្នកចុះឈ្មោះបោះឆ្នោត អ្នកនឹងត្រូវបានផ្ញើកាតចុះឈ្មោះអ្នកបោះឆ្នោត។ កាតនេះបញ្ជាក់ថាអ្នកបានចុះឈ្មោះ និងត្រៀមទៅបោះឆ្នោតហើយ។ ប័ណ្ណចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នកជាធម្មតារួមបញ្ចូលឈ្មោះរបស់អ្នក អាសយដ្ឋានផ្ទះរបស់អ្នក និងអាសយដ្ឋានការិយាល័យបោះឆ្នោតដែលអ្នកនឹងបោះឆ្នោត។ អ្នកក៏អាចរកមើលការចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នកដោយប្រើឧបករណ៍រកមើលការចុះឈ្មោះអ្នកបោះឆ្នោតរបស់រដ្ឋរបស់អ្នកតាមអ៊ីនធឺណិតផងដែរ។

ប្រសិនបើឈ្មោះ ឬអាស័យដ្ឋានរបស់អ្នកផ្លាស់ប្តូរ អ្នកនឹងត្រូវធ្វើបច្ចុប្បន្នភាពការចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នក។ នៅពេលដែលអ្នកបានធ្វើបច្ចុប្បន្នភាពព័ត៌មានចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នកហើយ អ្នកអាចទទួលបានប័ណ្ណចុះឈ្មោះអ្នកបោះឆ្នោតថ្មី អាស្រ័យលើរដ្ឋរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរ ការិយាល័យបោះឆ្នោតក្នុងមូលដ្ធានរបស់អ្នកគឺជាធនធានដ៏ល្អបំផុតដើម្បីជួយ។

ជាធម្មតា អ្នកមិនចាំបាច់មានប័ណ្ណចុះឈ្មោះអ្នកបោះឆ្នោតជាមួយអ្នកដើម្បីចូលបោះឆ្នោតនោះទេ ប៉ុន្តែអ្នកប្រហែលជាត្រូវបង្ហាញ ទម្រង់អត្តសញ្ញាណ (ជាភាសាអង់គ្លេស) ផ្សេងទៀតដើម្បីបោះឆ្នោត។ ស្វែងយល់បន្ថែមអំពី ការចុះឈ្មោះអ្នកបោះឆ្នោត (ជាភាសាអង់គ្លេស)

បានចុះឈ្មោះរួចហើយមែនទេ?