សូមអានសេចក្តីថ្លែងការណ៍អំពីមធ្យោបាយងាយស្រួលពីទីភ្នាក់ងារមេរបស់ vote.gov General Services Administration។
Vote.gov ប្តេជ្ញាចិត្តក្នុងការផ្តល់មធ្យោបាយងាយស្រួល។ វាជាគោលការណ៍របស់យើងដើម្បីធានាថាអ្នកគ្រប់គ្នា រួមទាំងជនពិការ មានសិទ្ធិចូលប្រើប្រាស់ធនធានបោះឆ្នោតពេញលេញ និងស្មើភាពគ្នា។ Vote.gov ពឹងផ្អែកលើបច្ចេកវិទ្យាជាក់លាក់ដើម្បីប្រាកដថាវាដំណើរការបានល្អជាមួយឧបករណ៍ដែល ជួយជនពិការចូលមើលព័ត៌មាននៅលើគេហទំព័រ។ បច្ចេកវិទ្យាទាំងនេះ រួមមាន HTML, WAI-ARIA, CSS និង JavaScript ។ ពួកវាធ្វើឱ្យប្រាកដថា vote.gov ងាយស្រួលប្រើជាមួយអ្នកអានអេក្រង់ ឧបករណ៍ ពង្រីកអេក្រង់ កម្មវិធីសម្គាល់ការនិយាយ និងបច្ចេកវិទ្យាជំនួយផ្សេងៗទៀត។
មាតិកា
- សេចក្តីថ្លែងការណ៍អំពីមធ្យោបាយងាយស្រួល
- របៀបដែលយើងគាំទ្រនិងរក្សាភាពងាយស្រួល
- ស្តង់ដាររបស់យើង
- ជំនួយ មតិកែលម្អ និងពាក្យបណ្តឹងផ្លូវការ
សេចក្តីថ្លែងការណ៍អំពីមធ្យោបាយងាយស្រួល
ក្រុមការងារ vote.gov ប្តេជ្ញាបង្កើតគេហទំព័រដែលអាចចូលប្រើបានសម្រាប់អ្នកបោះឆ្នោតទាំងអស់ រួមទាំងអ្នកដែលមានភាពពិបាកក្នុងការមើលឃើញ ការស្តាប់ ប្រតិបត្តិការផ្នែករឹងកុំព្យូទ័រ ឬអ្នកដែល ជួបប្រទះបញ្ហាប្រឈមក្នុងការយល់ដឹង ឬការរៀនសូត្រ។ យើងក៏ស្វែងរកអ្នកដែលមិនបានទទួលសេវាគ្រប់គ្រាន់ផងដែរ រួមទាំងអ្នកដែលភាសាចម្បងមិនមែនជាភាសាអង់គ្លេស។ មធ្យោបាយងាយស្រួល
គឺជាកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ហើយយើងព្យាយាមកែលម្អ vote.gov ដោយផ្តល់ការបណ្តុះ បណ្តាលជាប្រចាំសម្រាប់បុគ្គលិកដែលសរសេរខ្លឹមសាររបស់យើង បង្កើតឯកសាររបស់យើង និងបង្កើតគេហទំព័ររបស់យើង។
របៀបដែលយើងគាំទ្រនិងរក្សាភាពងាយស្រួល
យើងធានានូវភាពងាយស្រួលនៃ vote.gov ដោយ៖
- សាកល្បងមាតិកាដោយដៃផ្ទាល់សម្រាប់ភាពងាយស្រួលនៃកម្មវិធីអានក្តារចុច និងអេក្រង់
- ការប្រើចំណងជើងផ្នែកដែលមានឣត្ថន័យដើម្បីរៀបចំខ្លឹមសារ
- អនុញ្ញាតឱ្យមនុស្សប្រើក្តារចុចដើម្បីចូលប្រើតំណភ្ជាប់ទាំងអស់ និងផ្នែកអន្តរកម្មនៃគេហទំព័រ របស់យើង
- រួមបញ្ចូលមុខងារ "រំលងទៅមាតិកាសំខាន់"
- ការបន្ថែមលេខកូដទៅតំណខាងក្រៅដើម្បីប្រកាស “ការបើកក្នុងបង្ឣួចថ្មី” សម្រាប់អ្នកអានអេក្រង់
- ការផ្តល់ការសរសេរលម្អិតដែលជាជម្រើសសម្រាប់ពន្យល់រូបភាព រូបតំណាង និងនិមិត្តសញ្ញា
- ការចូលរួមដោយមនុស្សពិតប្រាកដក្នុងការបកប្រែខ្លឹមសារដើម្បីផ្តល់បរិបទ និងបទពិសោធន៍ អ្នកប្រើប្រាស់
- អនុញ្ញាតឱ្យអ្នកប្រើផ្លាស់ប្តូរទំហំឣក្សរតាមចំណូលចិត្ត
ស្តង់ដារភាពងាយស្រួលរបស់យើង
យើងរចនាគេហទំព័ររបស់យើងដើម្បីបំពេញតាម ឬឱ្យលើសពីបទដ្ឋានផ្នែកទី 508 ដែលជាតម្រូវការ បច្ចេកទេសដែលធានាថាយើងកំពុងអនុវត្តតាមច្បាប់សហព័ន្ធផ្នែកទី 508។ យើងក៏អនុលោមតាម គោលការណ៍ណែនាំអំពីភាពងាយស្រួលនៃមាតិកាគេហទំព័រ W3C (WCAG) 2.1 ដែលអាចរកឃើញនៅលើ គេហទំព័រ W3C ។ យើងបំពេញតាមស្តង់ដារកម្រិត AA ដែលមានន័យថាខ្លឹមសាររបស់យើងអាចចូលប្រើ បានសម្រាប់មនុស្សភាគច្រើនក្នុងកាលៈទេសៈភាគច្រើន។
ទីប្រឹក្សា និងការធ្វើតេស្ត
យើងមានអ្នកប្រឹក្សាជំនាញឯករាជ្យដែលធ្វើសវនកម្មជាបន្តបន្ទាប់តាមរយៈការធ្វើតេស្តដោយ ស្វ័យប្រវត្តិ និងដោយដៃ ដើម្បីវាយតម្លៃនិងកែលម្អលទ្ធភាពប្រើប្រាស់។
យើងអនុវត្តការធ្វើតេស្តលទ្ធភាពប្រើប្រាស់ជាប្រចាំជាមួយជនពិការ និងធ្វើការកែលម្អដោយផ្អែកលើមតិកែលម្អនេះ។
នៅពេលដែលយើងធ្វើបច្ចុប្បន្នភាពគេហទំព័រជាមួយនឹងមុខងារភាពងាយស្រួលថ្មី យើងនឹងធ្វើបច្ចុប្បន្នភាពរបាយការណ៍ឣំពីមធ្យោបាយងាយស្រួលនេះ។ ផែនការអនាគតរបស់យើងរួមមានលក្ខណៈពិសេសដែលអនុញ្ញាតឱ្យមនុស្សប្ដូរតាមបំណងពីរបៀបដែលគេហទំព័របង្ហាញ និងជម្រើសក្នុងការបោះពុម្ពទំព័រ។
ភាពត្រូវគ្នា
- Vote.gov គឺត្រូវគ្នាជាមួយកម្មវិធីរុករកលើអ៊ីនធឺណិតសំខាន់ៗភាគច្រើនរួមមាន Chrome, Firefox, Edge និង Safari ។
- មាតិកា Vote.gov អាចត្រូវបានមើលនៅលើស្មាតហ្វូន ថេប្លេត កុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុ។
យើងមិនទាន់រកឃើញភាពមានកម្រិតនៃលទ្ធភាពប្រើប្រាស់ណាមួយនៅក្នុងសវនកម្ម ឬការធ្វើតេស្តរបស់យើងទេ។ ទោះយ៉ាងណាក៏ដោយ vote.gov ភ្ជាប់ទៅធនធានបោះឆ្នោតមួយចំនួនដែលមិនមែនជារបស់រដ្ឋាភិបាល ឬឧបត្ថម្ភដោយរដ្ឋាភិបាល។ យើងធ្វើដូច្នេះប្រសិនបើគេហទំព័រទាំងនេះផ្តល់ព័ត៌មានឣំពីរដ្ឋាភិបាលដែលមិនមាននៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាល។ យើងមិនគ្រប់គ្រងគេហទំព័រមិនមែនរដ្ឋាភិបាលទាំងនេះទេ។ យើងមិនអាចធានាថាព័ត៌មាននៅលើគេហទំព័រទាំងនេះត្រឹមត្រូវ ពាក់ព័ន្ធ ទាន់ពេលវេលា ឬពេញលេញនោះទេ។
ជំនួយ មតិកែលម្អ និងពាក្យបណ្តឹងផ្លូវការឣំពីលទ្ធភាពប្រើប្រាស់
ផ្ញើអ៊ីមែលមកយើងតាមរយៈ vote@gsa.gov សម្រាប់មតិកែលម្អណាមួយលើបទពិសោធន៌របស់ឣ្នកជាមួយ vote.gov ។ ក្រុមរបស់យើងអាចឆ្លើយតបទៅនឹងសំណួរ មតិយោបល់ ឬកង្វល់របស់អ្នកទាំងជាភាសាអង់គ្លេស និងអេស្ប៉ាញ។
នៅពេលទាក់ទងមកយើងខ្ញុំ សូមរួមបញ្ចូលៈ
- អាស័យដ្ឋានគេហទំព័រ ត្រូវបានគេស្គាល់ផងដែរថាជា URL ។ URL ធម្មតាអាចជា http://example.gov/index.html ឬ https://www.example.gov/example ។
- ឧបករណ៍ និងកម្មវិធីរុករកដែលអ្នកកំពុងប្រើដើម្បីចូល vote.gov
- បច្ចេកវិទ្យាជំនួយដែលអ្នកកំពុងប្រើ ប្រសិនបើមាន
- ការពិពណ៌នាអំពីបញ្ហា និងព័ត៌មានណាដែលមិនអាចចូលប្រើបាន
ចំណាំ៖ យើងតាមដានអ៊ីមែល vote@gsa.gov ក្នុងអំឡុងពេលម៉ោងធ្វើការធម្មតា ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោងភាគខាងកើត លើកលែងតែថ្ងៃឈប់សម្រាកបុណ្យជាតិ ឬការបិទ។
អាស្រ័យលើបញ្ហា ក្រុមការងារ vote.gov 508 នឹងប្រាប់អ្នកថានៅពេលណាដែលពួកគេរំពឹងថានឹងដោះស្រាយវា។
សម្រាប់ជំនួយទាក់ទងនឹងភាពងាយស្រួលបន្ថែម សូមបំពេញទម្រង់បែបបទខាងក្រោមជាភាសា អង់គ្លេស ឬភាសាអេស្ប៉ាញ។
សម្រាប់សំណួរ មតិយោបល់ ឬពាក្យបណ្តឹងជាផ្លូវការអំពីលទ្ធភាពចូលប្រើប្រាស់មាតិកា vote.gov ណាមួយ សូមផ្ញើអ៊ីមែលទៅ vote@gsa.gov ។
ធនធានបន្ថែមមានអំពីលទ្ធភាពប្រើប្រាស់
ស្វែងយល់បន្ថែមនៅលើគេហទំព័រមធ្យោបាយងាយស្រួល GSA ប្រសិនបើអ្នកត្រូវការ៖
- ដាក់ពាក្យបណ្តឹងជាផ្លូវការ
- ស្នើសុំការសម្របសម្រួលដែលសមរម្យ
- ប្រើប្រាស់សេវាបញ្ជូនតទូរគមនាគមន៍ ដែលអនុញ្ញាតឱ្យមនុស្សថ្លង់ ពិបាកស្តាប់ ឬមានពិការភាពក្នុងការនិយាយ ធ្វើការទំនាក់ទំនងតាមទូរសព្ទ
ទំព័រត្រូវបានពិនិត្យនិងធ្វើបច្ចុប្បន្នភាព ខែឧសភា ឆ្នាំ 2024។