សន្លឹកឆ្នោតរបស់អ្នកមានសុវត្ថិភាព

តើមានអ្វីកើតឡើងបន្ទាប់ពីអ្នកបោះឆ្នោត? មិនថាអ្នកបានបោះឆ្នោតផ្ញើតាមសំបុត្រ ឬដោយផ្ទាល់ទេ វាមានដំណើរការដើម្បីប្រាកដថាសន្លឹកឆ្នោតរបស់អ្នកមានសុវត្ថិភាព។ ការិយាល័យបោះឆ្នោតរបស់រដ្ឋ និងមូលដ្ឋានចាត់វិធានការដើម្បីធ្វើឱ្យប្រាកដថាសន្លឹកឆ្នោតរបស់អ្នកត្រូវបានរាប់ត្រឹមត្រូវ ហើយសំឡេងរបស់អ្នកត្រូវបានតំណាង។ 

A poll worker sets up a table at a voting place.

រដ្ឋាភិបាលរដ្ឋធានាថាការបោះឆ្នោតមានសុវត្ថិភាព និងត្រឹមត្រូវ។

ខណៈពេលដែលពិធីការមួយចំនួនប្រែប្រួលតាមរដ្ឋ រដ្ឋទាំងអស់មានប្រព័ន្ធនៅនឹងកន្លែងដើម្បី៖ 

  • ប្រាកដថាមានតែអ្នកបោះឆ្នោតដែលមានសិទ្ធិប៉ុណ្ណោះអាចបោះឆ្នោតបាន
  • រាប់សន្លឹកឆ្នោតបានត្រឹមត្រូវ និងសុវត្ថិភាព 
  • បញ្ជាក់លទ្ធផលមុនពេលពួកវាត្រូវបានផ្សព្វផ្សាយជាផ្លូវការនិងជាសាធារណៈ 
  • សហការជាមួយដៃគូសហព័ន្ធដើម្បីការពារប្រឆាំងនឹងការរំខានពីខាងក្រៅ 
  • ការពារសុក្រិត្យភាពនៃការបោះឆ្នោតតាមរយៈដំណាក់កាលជាច្រើននៃសន្តិសុខ

ការបោះឆ្នោតមានកំណត់ត្រាជាក្រដាស

ជាង 98% នៃអ្នកបោះឆ្នោតទូទាំងប្រទេសបោះឆ្នោតដោយមានកំណត់ត្រាជាក្រដាស។ មន្ត្រីបោះឆ្នោតក៏រក្សាកំណត់ត្រាលម្អិតនៃចំនួន និងទីតាំងនៃសន្លឹកឆ្នោតមុនពេល អំឡុងពេល និងក្រោយថ្ងៃបោះឆ្នោត។ កំណត់ត្រាទាំងនេះធ្វើឱ្យប្រាកដថាសន្លឹកឆ្នោតមិនត្រូវបានកែប្រែ និងអាចត្រូវបានធ្វើសវនកម្មបន្ទាប់ពីការបោះឆ្នោតដើម្បីពិនិត្យមើលភាពមិនប្រក្រតី។ 

សន្លឹកឆ្នោតត្រូវបានរក្សាទុកដោយសុវត្ថិភាព

នៅពេលដែលថ្ងៃបោះឆ្នោតបញ្ចប់ សន្លឹកឆ្នោត កំណត់ត្រា និងឧបករណ៍ត្រូវបានធានាសន្តិសុខ និងដឹកជញ្ជូនទៅកាន់ការិយាល័យបោះឆ្នោត។ នៅទីនោះ មន្ត្រីបោះឆ្នោតរាប់ និងរក្សាទុកសន្លឹកឆ្នោត។ សន្លឹកឆ្នោតត្រូវតែរក្សាទុករយៈពេល 22 ខែបន្ទាប់ពីការបោះឆ្នោតសហព័ន្ធ ក្នុងករណីដែលពួកគេត្រូវការសម្រាប់ការរាប់ឡើងវិញ ឬដំណើរការក្រោយការបោះឆ្នោតផ្សេងទៀត។ ស្វែងយល់បន្ថែមអំពីអ្វីដែលកើតឡើងចំពោះសន្លឹកឆ្នោតរបស់អ្នកបន្ទាប់ពីអ្នកបោះឆ្នោត(ជាភាសាអង់គ្លេស)

សន្លឹកឆ្នោតផ្ញើតាមសំបុត្រមានសុវត្ថិភាព

រដ្ឋដែលផ្តល់ការបោះឆ្នោតតាមប្រៃសណីយ៍មានវិធានការសន្តិសុខជាច្រើនដែលត្រូវអនុវត្ត។ វិធានការទាំងនេះធ្វើឱ្យប្រាកដថាសន្លឹកឆ្នោតដែលបានប្រគល់មកវិញទាំងអស់មានលក្ខណៈផ្លូវការ និងត្រូវបានបំពេញដោយអ្នកបោះឆ្នោតដែលមានសិទ្ធិដែលពួកគេត្រូវបានបញ្ជូនទៅ។

វិធានការសុវត្ថិភាពអាចរួមមាន៖

  • ការផ្គូផ្គងហត្ថលេខា 
  • ការត្រួតពិនិត្យព័ត៌មាន 
  • បាកូដ 
  • សញ្ញាសម្គាល់ទឹក 
  • ទម្ងន់ក្រដាសច្បាស់លាស់

មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ចាត់​វិធាន​ការ​ជា​ច្រើន​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថាអ្នក​បោះ​ឆ្នោត​​ បោះ​ឆ្នោត​តែ​មួយ​សន្លឹក​ក្នុង​ការ​បោះ​ឆ្នោត​មួយ។ ប្រសិនបើអ្នកបោះឆ្នោតបោះសន្លឹកឆ្នោតច្រើនជាងមួយសន្លឹក (មានន័យថា បោះឆ្នោតតាមប្រៃសណីយ៍ ហើយបន្ទាប់មកព្យាយាមបោះឆ្នោតដោយផ្ទាល់នៅថ្ងៃបោះឆ្នោត) មានតែសន្លឹកឆ្នោតមួយប៉ុណ្ណោះដែលត្រូវបានរាប់។ ករណី​នៃ​ការ​បោះ​ឆ្នោត​ទ្វេ​ដង ឬ​ការ​ក្លែង​បន្លំ​អ្នក​បោះឆ្នោត ​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​អាជ្ញាធរ។

ម៉ាស៊ីនបោះឆ្នោតនិងរាប់សន្លឹកឆ្នោតត្រូវបានសាកល្បង

មន្ត្រី​រៀបចំ​ការបោះឆ្នោត​ធ្វើតេស្ត​ម៉ាស៊ីនបោះឆ្នោត និង​ម៉ាស៊ីន​រាប់​សន្លឹកឆ្នោត​ជាប្រចាំដើម្បី​ប្រាកដថា​ដំណើរការ​បាន​ត្រឹមត្រូវ។ ស្ទើរតែគ្រប់រដ្ឋ និងដែនដីទាំងអស់អនុវត្តការធ្វើតេស្ត "តក្កវិជ្ជា និងភាពត្រឹមត្រូវ" នៅលើម៉ាស៊ីនបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ការធ្វើតេស្តទាំងនេះធ្វើឱ្យប្រាកដថា សន្លឹកឆ្នោតសម្រាប់បេក្ខជនគ្រប់រូប និងបញ្ហានៅលើសន្លឹកឆ្នោតត្រូវបានរាប់យ៉ាងត្រឹមត្រូវ។ 

អ្នកអាចមើលការធ្វើតេស្តដែលកំពុងធ្វើឡើង។ ទាក់ទងទៅមន្ត្រីរៀបចំការបោះឆ្នោតក្នុងតំបន់របស់អ្នក(ជាភាសាអង់គ្លេស) ដើម្បីស្វែងយល់ពីរបៀបសង្កេតមើលការសាកល្បងតក្កវិជ្ជា និងភាពត្រឹមត្រូវនៅក្នុងតំបន់របស់អ្នក។ រដ្ឋមួយចំនួនក៏អនុញ្ញាតឱ្យអ្នកមើលសន្លឹកឆ្នោតដែលកំពុងដំណើរការតាមរយៈវីដេអូផ្សាយផ្ទាល់ ឬដោយផ្ទាល់។ 

នៅក្នុងរដ្ឋភាគច្រើន ប្រព័ន្ធបោះឆ្នោតក៏ត្រូវតែបញ្ជាក់ដោយគណៈកម្មការជំនួយការបោះឆ្នោត និង/ឬត្រូវបានធ្វើតេស្តដោយគណៈកម្មការជំនួយការបោះឆ្នោតដែលទទួលស្គាល់ដោយមន្ទីរពិសោធន៍សាកល្បងប្រព័ន្ធបោះឆ្នោតមុនពេលប្រើប្រាស់។

អ្នកអាចជួយរក្សាការបោះឆ្នោតឱ្យមានសុវត្ថិភាព

ត្រូវ​ដឹង​ពី​ការ​ហៅ​ទូរសព្ទ ឬ​ការផ្ញើសារ​បោកប្រាស់

នៅ​ពេល​ការ​បោះ​ឆ្នោត​ឈាន​មក​ដល់ វា​ជា​រឿង​ធម្មតា​ក្នុង​ការ​ទទួល​បាន​សារ និង​ការ​ហៅ​ទូរសព្ទ​ពី​ក្រុម​នយោបាយ។ ក្រុមទាំងនេះអាចព្យាយាមបញ្ចុះបញ្ចូលអ្នកឱ្យគាំទ្របេក្ខជនជាក់លាក់ ឬវិធានការសន្លឹកឆ្នោត។ អ្នកខ្លះថែមទាំងសុំការបរិច្ចាគលុយទៀតផង។ ទោះយ៉ាងណាក៏ដោយ អ្នកបោកប្រាស់អាចប្រើល្បិចដូចគ្នានេះ។ នេះគឺជាវិធីមួយចំនួនដើម្បីកំណត់អត្តសញ្ញាណ robocall ឬការផ្ញើសារបោកប្រាស់៖

  • អ្នកហៅទូរសព្ទ ឬអ្នកផ្ញើសារសួររកព័ត៌មានផ្ទាល់ខ្លួន ដូចជាលេខសន្តិសុខសង្គមរបស់អ្នក។ ពួកគេអាចប្រាប់អ្នកថា អ្នកអាចបោះឆ្នោតមុនគេតាមទូរសព្ទ ឬកែកំហុសក្នុងការចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នកដែលជាក់ស្តែងមិនមានទេ។ ចងចាំ៖ អ្នកមិនអាចចុះឈ្មោះបោះឆ្នោត ធ្វើបច្ចុប្បន្នភាពការចុះឈ្មោះរបស់អ្នក ឬបោះឆ្នោតតាមរយៈការហៅទូរសព្ទនៅក្នុងរដ្ឋណាមួយ     ឡើយ។ 
  • អ្នកហៅទូរសព្ទ ឬអ្នកផ្ញើសារសួររកប័ណ្ណឥណទានរបស់អ្នក ឬព័ត៌មានហិរញ្ញវត្ថុផ្សេងទៀត។ អ្នកបោកប្រាស់ខ្លះអាចផ្តល់កាតអំណោយជាថ្នូរនឹងការឆ្លើយតបទៅនឹងការស្ទង់មតិ ប៉ុន្តែបន្ទាប់មកសុំព័ត៌មានប័ណ្ណឥណទានរបស់អ្នកដើម្បីទូទាត់ថ្លៃដឹកជញ្ជូន។  ប្រយ័ត្នក្នុងការផ្តល់ព័ត៌មានកាតឥណទានរបស់អ្នកតាមទូរសព្ទ។ 
  • អ្នកហៅទូរសព្ទ ឬអ្នកផ្ញើសារទទូចឱ្យអ្នកបរិច្ចាគលុយតាមទូរសព្ទ ហើយនឹងមិនផ្តល់មធ្យោបាយជំនួសក្នុងការបរិច្ចាគទេ។ ប្រសិនបើអ្នកគិតថាវាអាចជាការទូរសព្ទមកបោកប្រាស់ សូមពិចារណាសួរថាតើមានគេហទំព័រដែលអ្នកអាចស្វែងយល់បន្ថែមជាមុនសិនដែរទេ។

រាយការណ៍អំពីឧក្រិដ្ឋកម្មការបោះឆ្នោត

ប្រសិនបើអ្នកឃើញ ឬសង្ស័យថាមានឧក្រិដ្ឋកម្មការបោះឆ្នោត អ្នកអាចរាយការណ៍ពួកគេ៖ 

  • រាយការណ៍ករណីនេះទៅសមត្ថកិច្ចមូលដ្ឋាន។ 
  • រាយការណ៍ករណីនេះទៅការិយាល័យបោះឆ្នោតរដ្ឋ ឬមូលដ្ឋានរបស់អ្នក។ 
  • រាយការណ៍ពីការហៅទូរសព្ទ ឬការផ្ញើសារបោកប្រាស់ដែលទាក់ទងនឹងការបោះឆ្នោត ទៅកាន់ការិយាល័យFederal Bureau of Investigationមូលដ្ឋានរបស់អ្នក។ 

រាយការណ៍ករណីនៃការបំភិតបំភ័យ ឬការគៀបសង្កត់អ្នកបោះឆ្នោតទៅកាន់ផ្នែកសិទ្ធិស៊ីវិលនៃនាយកដ្ឋានយុត្តិធម៌ តាមអ៊ីនធឺណិត ឬតាមទូរសព្ទ(ជាភាសាអង់គ្លេស)

ស្វែងយល់បន្ថែមអំពីឧក្រិដ្ឋកម្មការបោះឆ្នោតសហព័ន្ធ និងរបៀបរាយការណ៍ពួកគេ(ជាភាសាអង់គ្លេស)។

ក្លាយជាបុគ្គលិកបោះឆ្នោត

គាំទ្រសហគមន៍របស់អ្នកដោយជួយឱ្យការបោះឆ្នោតដំណើរការដោយរលូនក្នុងនាមជាបុគ្គលិកបោះ    ឆ្នោត។ បុគ្គលិកបោះឆ្នោតជាញឹកញាប់ទទួលបានប្រាក់ខែ និងទទួលបានការបណ្តុះបណ្តាលមុន​ពេល​បម្រើការ ។ ស្វែងយល់បន្ថែមអំពីរបៀបក្លាយជាបុគ្គលិកបោះឆ្នោត(ជាភាសាអង់គ្លេស) នៅក្នុងសហគមន៍របស់អ្នក។ 

ធនធានច្រើនទៀត

ទាក់ទងការិយាល័យបោះឆ្នោតក្នុងតំបន់របស់អ្នក ដើម្បីស្វែងយល់បន្ថែមអំពីសកម្មភាពជាក់លាក់ដែលពួកគេធ្វើ ដើម្បីរក្សាការបោះឆ្នោតឱ្យមានសុវត្ថិភាព និងសន្តិសុខ។ ភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធជាច្រើនក៏កំពុងធ្វើការដើម្បីការពារការបោះឆ្នោតរបស់អ្នកផងដែរ៖